ប័ណ្ណសម្គាល់ខ្លួនគ្រូបង្រៀន

ID : STC-002
  • គោត្តនាម-នាម ៖ សុខ ពិសិដ្ឋ
  • ID : 00002
  • ភេទ ៖ ប្រុស
  • តួនាទី ៖ គ្រូបង្រៀនគណិតវិទ្យា
  • កម្រិតសញ្ញាបត្រឯកទេស​ ៖ អនុបណ្ឌិតគណិតវិទ្យា
  • កម្រិតវិជ្ជាជីវៈ​ ៖ គ្រូបង្រៀនកម្រិតឧត្តម
  • ថ្ងៃខែឆ្នាំចូលបង្រៀននៅSTC ៖ ០១ មិថុនា ២០១៨

>  ទំនាក់ទំនង

>  ប្រវត្តិសិក្សាឯកទេសគណិតវិទ្យា និង គរុកោសល្យ

  • ពីឆ្នាំ២០១៤-២០១៦ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) ឯកទេសគណិតវិទ្យា
  • ពីឆ្នាំ២០១២-២០១៣ សិក្សាគរុកោសល្យនៅវិទ្យាស្ថានជាតិអប់រំ ជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេសគណិតវិទ្យា-រូបវិទ្យា
  • ពីឆ្នាំ២០០៨-២០១០ សិក្សាថ្នាក់បរិញ្ញាបត្រ ឯកទេសគណិតវិទ្យា
  • ពីឆ្នាំ២០០៥-២០០៧ សិក្សាគរុកោសល្យនៅសាលាគរុកោសល្យភូមិភាគ ជាគ្រូកម្រិតមូលដ្ឋាន ឯកទេសគណិតវិទ្យា-រូបវិទ្យា

>  ប្រវត្តិ និងបទពិសោធន៍ការងារ(បង្រៀន)

  • ពីឆ្នាំ ២០១៩-២០២២ បង្រៀនៅសាលាអន្តរទ្វីបអាមេរិកាំង(AIS) (បង្រៀនថ្នាក់ទី១១ និង១២)
  • ពីឆ្នាំ២០១៨-បច្ចុប្បន្ន បង្រៀននៅសាលាបង្រៀនគួរស្ទីម (STEAM Tuition Center) (បង្រៀនពីទី៧ ដល់១២)
  • ពីឆ្នាំ២០១៨-២០១៩ បង្រៀននៅវិទ្យាស្ថានសង្គមសាស្ត្រ និងបច្ចេកវិទ្យា (បង្រៀនឆ្នាំទី១ ទី២)
  • ពីឆ្នាំ២០១១-បច្ចុប្បន្ន បង្រៀនៅវិទ្យាល័យកំពង់ត្របែក (បង្រៀនថ្នាក់ទី១០ ១១ ១២)
  • ពីឆ្នាំ២០០៧-២០១១ បង្រៀននៅអនុវិទ្យាល័យគោខ្ចក (បង្រៀនថ្នាក់ទី៧ ទី៨ និងទី៩)

>  ស្នាដៃការងារ និងការលើកទឹកចិត្ត

  • ទទួលបានមេដៃប្រាក់ការងារពីរាជរដ្ឋាភិបាល
  • ទទួលបានការលើកទឹកចិត្ត ម៉ូតូ១គ្រឿងពីថ្នាក់ដឹកនាំ (បង្រៀនសិស្សឱ្យទទួលបាននិទ្ទេសA)
  • ទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំពីការបង្រៀនសិស្សពូកែបានជាប់ថ្នាក់ខេត្ត និងថ្នាក់ជាតិ

>  បទពិសោធន៍ក្នុងការបង្រៀនសិស្ស៖

  • មានបទពិសោធន៍ក្នុងការង្រៀនសិស្សគ្រប់កម្រិតសម្រាប់មធ្យមសិក្សា (ពីថ្នាក់ទី៧ ដល់ទី១២)
  • មានបទពិសោធន៍ក្នុងការបង្រៀនកម្រិតមហាវិទ្យាល័យឆ្នាំទី១ ទី២ 
  • មានបទពិសោធន៍ក្នុងការង្រៀនបំប៉នសិស្សខ្សោយគណិតវិទ្យា
  • មានបទពិសោធន៍ក្នុងការបង្រៀនត្រៀមប្រឡងសិស្សពូកែ
  • មានបទពិសោធន៍ក្នុងការបង្រៀនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ថ្នាក់ទី៩) និងមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២)
  • មានបទពិសោធន៍ក្នុងកាបង្រៀនត្រៀមប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាកម្រិតអន្តរជាតិដូចជា AMO , SASMO , WMI , SUKEN , SEAMO , HKIMO , SIAMSO , TIMO ,… 
  • មានបទពិសោធន៍ក្នុងការបង្រៀនត្រៀមប្រឡងចូលវិស័យសុខាភិបាល។

>  វគ្គសិក្សាខ្លីៗ និងការចូលរួម៖

  • ធ្វើបទបង្ហាញក្នុងសន្និសិទអន្តរជាតិលើកទី៣ស្ដីពីគណិតវិទ្យា 
  • ចូលរួមសន្និសិទជាតិ និងអន្តរជាតិស្ដីពីគណិតវិទ្យា 
  • ចូលរួម និងដឹកនាំសិស្សចូលរួមប្រឡងវាស់ស្ទង់សមត្ថភាពកម្រិតអន្តរជាតិ
  • ចូលរួមបំប៉នសិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)រៀបចំដោយក្រសួងអប់រំ
  • ចូលរួមវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពបន្ថែមលើការអប់រំស្ទែម