គ្រូបង្រៀនគណិតវិទ្យា

លោកគ្រូ សុខ ពិសិដ្ឋ ជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេស​ គណិតវិទ្យា

លោកគ្រូមានបទពិសោធន៍បង្រៀនទាំងសាលារដ្ឋ និងឯកជន ហើយបង្រៀនលើមុខវិជ្ជាគណិតវិទ្យា ចាប់ពីឆ្នាំ២០០៧ មក គិតមកដល់ឆ្នាំ២០២៥ គាត់មានបទពិសោធន៍​១៨ឆ្នាំ ។ លោកគ្រូមានបទពិសោធន៍ក្នុងការបង្រៀនគណិតវិទ្យាពីថ្នាក់ទី៧ ដល់១២ បង្រៀនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មធ្យមសិក្សាបឋមភូមិ ត្រៀមប្រឡងសិស្សពូកែ និងត្រៀមប្រឡងវាស់ស្ទង់សមត្ថភាពកម្រិតអន្តរជាតិដូចជា AMO, SASMO, WMI,SUKEN, SEAMO,…

លោកគ្រូ ម៉ុន សុខា ជាគ្រូបង្រៀនកម្រិតឧត្តម ឯកទេស​ គណិតវិទ្យា។

លោកគ្រូមានបទពិសោធន៍បង្រៀនទាំងសាលារដ្ឋ និងឯកជន ហើយបង្រៀនលើមុខវិជ្ជាគណិតវិទ្យា ចាប់ពីឆ្នាំ២០០៨ មក គិតមកដល់ឆ្នាំ២០២៥ គាត់មានបទពិសោធន៍​១៧ឆ្នាំ ។ លោកគ្រូមានបទពិសោធន៍ក្នុងការបង្រៀនគណិតវិទ្យាពីថ្នាក់ទី៧ ដល់១២ , ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មធ្យមសិក្សាបឋមភូមិ និងត្រៀមប្រឡងវាស់ស្ទង់សមត្ថភាពកម្រិតអន្តរជាតិដូចជា AMO, SASMO, WMI,SUKEN, SEAMO,…

លោកគ្រូ សឿន សុរដ្ឋ ជាគ្រូបង្រៀនឯកទេសគណិតវិទ្យា

លោកគ្រូមានបទពិសោធន៍បង្រៀនចាប់ពីថ្នាក់ទី៧ ដល់១២ រយៈពេល៧ឆ្នាំ គិតត្រឹមឆ្នាំ២០២៥។

លោកគ្រូ សួន ប៊ុណ្ណេង ជាគ្រូបង្រៀនកម្រិតឧត្តមឯកទេសគណិតវិទ្យា

លោកគ្រូមានបទពិសោធន៍បង្រៀនទាំងសាលារដ្ឋ និងឯកជន ហើយបង្រៀនលើមុខវិជ្ជាឯកទេសចាប់ពីថ្នាក់ទី៧ ដល់១២ រយៈពេល៦ឆ្នាំ គិតត្រឹមឆ្នាំ២០២៥។

អ្នកគ្រូ ជឹម ស៊ីណាវ ជាគ្រូបង្រៀនឯកទេសគណិតវិទ្យា

អ្នកគ្រូមានបទពិសោធន៍បង្រៀនលើមុខវិជ្ជាឯកទេសចាប់ពីថ្នាក់ទី៧ ដល់១២ រយៈពេល៣ឆ្នាំគិតត្រឹមឆ្នាំ២០២៥។

លោកគ្រូ យ៉ាន ចិន្តា ជាគ្រូបង្រៀនឯកទេសគណិតវិទ្យា

លោកគ្រូមានបទពិសោធន៍បង្រៀនលើមុខវិជ្ជាឯកទេសចាប់ពីថ្នាក់ទី៧ ដល់១២ រយៈពេល៣ឆ្នាំគិតត្រឹមឆ្នាំ២០២៥។