Category Archives: ព័ត៌មានផ្សេងៗ

ទាំងស្អាត ឆ្លាត សុភាពរាបសារ និងរៀនពូកែ ហើយទទួលបាននិទ្ទេស A

យុវតី ឆាយ សុវិការ ជាអតីតសិស្សថ្នាក់ទី១២ មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង នៃឆ្នាំសិក្សា២០២៤-២០២៥។ សុវិការ​ជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមរៀនសូត្រតាំងពីថ្នាក់បឋមសិក្សាមកម្លេះ។ ប្អូនក៏ជាសិស្សម្នាក់ដែលចូលចិត្តសិក្សាស្រាវជ្រាវលើមុខវិជ្ជាគណិតវិទ្យា និងជាសិស្សពូកែប្រចាំសាលា ហើយក៏បានចូលរួមប្រឡងសិស្សពូកែថ្នាក់រាជធានីផងដែរ ប៉ុន្តែគួរឱ្យសោកស្ដាយ ប្អូនមិនបានជាប់ក្នុងចំណោម៤នាក់ទេ ប៉ុន្តែប្អូនក៏មិនបានបាក់ទឹកចិត្តដែរ ហើយកាន់តែខិតខំបន្ថែមទៀត ដើម្បីត្រៀមប្រឡងប្រជែងផ្សេងៗទៀត ជាពិសេសសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

បើនិយាយពីការប្រឡងឬការប្រកួតប្រជែងផ្សេងៗ ដូចជាប្រឡងគណិតវិទ្យាវាស់ស្ទង់កម្រិតស្តង់ដាអន្តរជាតិ (MOSC AMC AMO SASMO WMI ASIAROPE CARIBOU ,…) សុវិការតែងតែមានវត្តមានចូលរួម និងតែងតែទទួលបានមេដាយរាល់ការប្រឡង ឬប្រកួតប្រជែងផងដែរ។​ ចំពោះការប្រលង ឬប្រកួតប្រជែងផ្សេងៗ មិនត្រឹមតែការប្រកួតប្រជែងជាមួយសិស្សនៅក្នុងប្រទេសកម្ពុជាយើងនោះទេ សុវិការក៏បានទៅប្រកួតប្រជែងជាមួយសិស្សបរទេសជាច្រើន ហើយក៏ទទួលបានមេដាយមាសផងដែរ។

ចំពោះការរួមរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការសិក្សា៖ សុវិការជាសិស្សម្នាក់ដែលតែងតែចូលរួមចែករំលែកនូវគន្លឹះ ក៏ដូចជាបទពិសោធន៍ក្នុងការប្រឡង ឬប្រកួតប្រជែងសមត្ថភាពផ្សេងៗ ឬ បទពិសោធន៍ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ជាដើម។

ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ សុវិការ ធ្វើបានយ៉ាងល្អ គឺទទួលបាន៖
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស C
– គណិតវិទ្យា ទទួលបាននិទ្ទេស A
– រូបវិទ្យា ទទួលបាននិទ្ទេស A
– គីមីវិទ្យា ទទួលបាននិទ្ទេស B
– ជីវវិទ្យា ទទួលបាននិទ្ទេស B
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស A
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស A
ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ ៩៨.៧៧៧

មិនបានទទួលនិទ្ទេស​A ដូចបំណងប្រាថ្នា ប៉ុន្តែបើនិយាយពីបទពិសោធន៍វិញគឺច្រើនគួរសម !

យុវតី តាំង ស៊ូយូ ជាអតីតសិស្សថ្នាក់ទី១២ និងជាប្រធានក្លិបអ្នករៀបចំផែនការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ស៊ូយូ ជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រ ហើយក៏ជាសិស្សម្នាក់ដែលចូលចិត្តសិក្សាស្រាវជ្រាវគណិតវិទ្យាតាំងពីថ្នាក់ទី៥មកម្លេះ។

ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ ស៊ូយូ ទទួលបានលទ្ធផលល្អគឺ៖
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស D
– គណិតវិទ្យា ទទួលបាននិទ្ទេស A
– រូបវិទ្យា ទទួលបាននិទ្ទេស B
– គីមីវិទ្យា ទទួលបាននិទ្ទេស B
– ជីវវិទ្យា ទទួលបាននិទ្ទេស B
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស C
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស B
» និទ្ទេសរួមគឺ B

តស់ ! មកអានអំពីការសិក្សា ក៏ដូចជាបទពិសោធន៍ផ្សេងៗរបស់ស៊ូយូនៅក្នុងពេលដែលកំពុងសិក្សា

ស៊ូយូ ៖
ជីវិតទី១២ ទោះមិនបាននិទ្ទេសដែលខ្លួនប្រាថ្នា ក៏យ៉ាងហោចណាស់សន្សំបានសមិទ្ធផល និងបទពិសោធន៍យ៉ាងច្រើនគួរសម។ កំឡុងពេលថ្នាក់ទី12 នេះ ខ្ញុំបានសម្រេចចិត្តក្នុងការរៀនបណ្តើរ ធ្វើការងារស្ម័គ្រចិត្តបណ្តើរ ជាលទ្ធផល ទាំងការរៀន ទាំងធ្វើការងារ ល្អប្រសើរប្រហែលគ្នា។

នៅក្នុងរយៈពេលមុនមួយឆ្នាំចុងក្រោយ មុននឹងចាកចេញពីជីវិតវិទ្យាល័យ ខ្ញុំធ្លាប់គិតថាគួរតែអភិវឌ្ឍខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្ត។ បន្ទាប់ពីខ្ញុំបានចូលរួមក្នុងការងារស្ម័គ្រចិត្ត ជាប្រធាន (ក្លិបអ្នករៀបចំផែនការ) វាពិតជាបានធ្វើអោយខ្ញុំផ្លាស់ប្តូរអត្តចរិក និងផ្នត់គំនិតជាច្រើន មិនត្រឹមតែមានភាពជាអ្នកដឹកនាំតែប៉ុណ្ណោះទេ ថែមទាំងមានភាពអត់ធ្មត់ជាងមុន យល់ដឹងច្រើន ចេះគិតពិចារណា មានភាពចាស់ទុំជាងមុន លើសពីនេះទៅទៀតកេរ្តិ៍ឈ្មោះក្នុងសាលាក៏សុះសាយដែរ។

ខ្ញុំក៏ជាសិស្សមួយរូបដែលចូលចិត្តរៀនគណិតវិទ្យាផងដែរ ចាប់ផ្តើមដឹងថាខ្លួនចូលចិត្តតាំងពីថ្នាក់ទី៥។ នៅថ្នាក់ទី៨ បន្ទាប់ពីប្តូរសាលាមកភ្នំពេញ អ្នកគ្រូបន្ទុកថ្នាក់របស់ខ្ញុំបានណែនាំខ្ញុំអោយចូលរួមក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា ខ្ញុំក៏បានសាកល្បង តែដំបូងៗក៏មិនជាប់ដែរ ហើយក៏មិនអស់ចិត្ត មានចិត្តចង់ឈ្នះមេដាយដូចគេ ក៏ចាប់ផ្តើមទិញសៀវភៅសិស្សពូកែគណិតមករៀនដែរ តែក៏មិនបានយកចិត្តទុកដាក់ខ្លាំងពេកទេ ព្រោះមិនមានទម្លាប់អង្គុយរៀនស្ងៀម😁។ ក្រោយៗមកក៏បានមេដាយខ្លះៗដែរ ទោះមិនធំធេង តែក៏រំភើបនឹងសមិទ្ធផលតិចតួចដែរ។

ក្នុងកំឡុងពេលរៀនទី12នេះ ខ្ញុំបានបែកចែកពេលវេលាច្បាស់លាស់ ថាពេលណាគួររៀន ពេលណាគួរធ្វើការងារ។ ពេលនៅសាលាខ្ញុំត្រូវតែរៀន ព្យាយាមយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ អោយដឹងថាថ្ងៃនេះគ្រូរៀនអំពីអ្វី ទោះមិនចាំទាំងអស់ ក៏បានខ្លះដែរ។ ពេលមកដល់ផ្ទះវិញ មិនសូវជាបានរៀនទេ ចូលចិត្តធ្វើអ្វីផ្សេងវិញ អាចខែខ្លះចាប់ផ្តើមមានការងារត្រូវរៀបចំ ខ្ញុំអង្គុយគិតគួររៀបចំកម្មវិធីយ៉ាងណា និងមានការប្រជុំគ្នាតាមអនឡាញជាមួយក្រុមការងារ ពិភាក្សា ដោះដូរគំនិត ផ្តល់មតិយោលបល់ជាដើម។ ក្រៅពីការងារនេះខ្ញុំក៏ឆ្លៀតទៅហែលទឹក ដុតនំ ចាក់អំបោះ… (ពេលទំនេរ ចូលចិត្តរវល់)។

ដាក់គោលដៅនិទ្ទេស A ទោះបាននិទ្ទេស B ក៏មិនបាក់ទឹកចិត្ត !

យុវតី វូ មុយឡេង ជាអតីតសិស្សថ្នាក់ទី១២ នៃសាលាវេស្ទើន អន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ មុយឡេងជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សាតាំងពីថ្នាក់ក្រោមៗមក ហើយប្អូនតែងតែចូលរួមធ្វើ Project ផ្សេងៗក្នុងសាលាផងដែរ។ ថ្វីត្បិតតែមុយឡេងមិនបានមានឈ្មោះជាសិស្សពូកែមុខវិជ្ជាណាមួយ ប៉ុន្តែប្អូនរៀនពូកែស្ទើរតែគ្រប់មុខវិជ្ជា និងតែងតែចូលរួមប្រឡងក្នុងកម្មវិធីវាស់ស្ទង់សមត្ថភាពផ្សេងៗផងដែរ។ ក្នុងការសិក្សា មុយឡេងជ្រើសរើសការសិក្សាជាភាសាអង់គ្លេស(លើកលែងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ) ព្រោះប្អូនមានគម្រោងទៅបន្តការសិក្សានៅបរទេស ដើម្បីយកចំណេះដឹង និងជំនាញបន្ថែមទៀតមកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងការប្រឡង មុយឡេងបានដាក់ផែនការយកនិទ្ទេសល្អ (គោលដៅយកនិទ្ទេស A) ហេតុនេះហើយ ពេលទំនេរពីការសិក្សានៅសាលាតែងតែអង្គុយអានសៀវភៅ និងធ្វើលំហាត់ផ្សេងៗ ឬស្វ័យសិក្សា ហើយតែងតែជួយការងារផ្ទះផងដែរ។

ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ មុយឡេងជ្រើសរើសការប្រឡងដោយសរសេរជាភាសាអង់គ្លេស និងទទួលបានលទ្ធផលល្អ គឺ៖
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស D
– គណិតវិទ្យា ទទួលបាននិទ្ទេស B
– រូបវិទ្យា ទទួលបាននិទ្ទេស A
– គីមីវិទ្យា ទទួលបាននិទ្ទេស A
– ជីវវិទ្យា ទទួលបាននិទ្ទេស A
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស A
និងទទួលបាននិទ្ទេសរួម B ក្នុងលំដាប់ពិន្ទុ 97.359

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន​ ២២ ៣៣៨ នាក់។

សូមបញ្ជាក់បន្ថែម ៖ ចំពោះការប្រឡងដោយជ្រើសរើសការសរសេរជាភាសាអង់គ្លេស (លើកលែងអក្សរសាស្ត្រខ្មែរ) គឺប្រឡងតែ៦មុខវិជ្ជាតែប៉ុណ្ណោះ គឺ អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា ដែលមិនមានការប្រលងមុខវិជ្ជាភាសាអង់គ្លេស ដែលជាមុខវិជ្ជាលើកទឹកចិត្តទេ។

បើសិនជាមានការប្រឡងមុខវិជ្ជា ភាសាអង់គ្លេសបន្ថែមមួយទៀត មុយឡេងមានឱកាសទទួលបាននិទ្ទេសរួម A ។

តស់ ! មកស្គាល់សិស្សនិទ្ទេស A ម្នាក់ដែលមានមេដាយច្រើនក្នុងការ ប្រឡងប្រជែងផ្សេងៗ

យុវតី ណាង សុធាវីន ជាអតីតសិស្សថ្នាក់ទី១២ មកពីមកពីសាលារៀនខូលីងវូដភ្នំពេញ នៃឆ្នាំសិក្សា២០២៤-២០២៥។ សុធាវីន ជាសិស្សពូកែម្នាក់ ចាប់តាំងពីថ្នាក់ទី៩ ដល់ទី១២។ មុនរៀនថ្នាក់ទី១២ សុធាវីន រៀននៅវិទ្យាល័យ ភ្ញីមាស ដែលស្ថិតនៅក្នុងខេត្តតាកែវ។ ពេលចូលដល់ថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សុធាវីន បានផ្លាស់ការសិក្សាមករៀននៅសាលារៀនខូលីងវូដភ្នំពេញ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។ សុធាវីន ក៏នៅតែជាសិស្សពូកែប្រចាំសាលា ហើយក៏បានចូលរួមប្រឡងសិស្សពូកែថ្នាក់រាជធានីផងដែរ ប៉ុន្តែគួឱ្យសោកស្ដាយ ប្អូនមិនបានជាប់ក្នុងចំណោម៤នាក់ទេ ប៉ុន្តែប្អូនក៏មិនបានបាក់ទឹកចិត្តដែរ ហើយកាន់តែខិតខំបន្ថែមទៀត ដើម្បីត្រៀមប្រឡងប្រជែងផ្សេងៗទៀត ជាពិសេសសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ។ និយាយពីការចូលរួមក្នុងកម្មវិធីប្រឡងផ្សេងៗ ដូចជាការប្រឡងគណិតវិទ្យាវាស់ស្ទង់កម្រិតអន្តរជាតិ (AMO SASMO WMI AMC ,…) សុធាវីនតែងតែមានវត្តមានចូលរួម និងទទួលបានមេដាយមាស(Gold) ឬប្រាក់(Silver) រាល់ការប្រឡងផងដែរ។

ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ សុធាវីន ធ្វើបានយ៉ាងល្អ គឺទទួលបាន៖
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស B
– គណិតវិទ្យា ទទួលបាននិទ្ទេស A
– រូបវិទ្យា ទទួលបាននិទ្ទេស A
– គីមីវិទ្យា ទទួលបាននិទ្ទេស B
– ជីវវិទ្យា ទទួលបាននិទ្ទេស A
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស A
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស A
ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ 99.237

👉 សម្រាប់បទពិសោធន៍នៃការសិក្សា និងការប្រឡងផ្សេងៗ សុធាវីននឹងចែករំលែកនៅពេលក្រោយ

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន​ ២២ ៣៣៨ នាក់។

ទទួលបាននិទ្ទេស A មិនមែនដោយសារការអុចធូបបន់ស្រន់ ឬចៃដន្យនោះទេ ! ប៉ុន្តែជាការខិតខំសិក្សាដោយមានផែនការច្បាស់លាស់

យុវសិស្ស សយ ស៊ាងលី ជាអតីតសិស្សថ្នាក់ទី១២ មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង នៃឆ្នាំសិក្សា២០២៤-២០២៥។ ស៊ាងលីជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សាតាំងពីថ្នាក់ក្រោមៗមក។ ចូលដល់ថ្នាក់ទី១២ ស៊ាងលីជ្រើសរើសការសិក្សា ថ្នាក់វិទ្យាសាស្ត្រពិត ហើយស៊ាងលី ត្រូវតែខិតខំរៀនមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ព្រោះគាត់មានគោលបំណងប្រឡងចូលរៀនជំនាញវិស្វករនៅសាលាតិចណូ។

ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ ស៊ាងលី ធ្វើបានយ៉ាងល្អ គឺ
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស B
– គណិតវិទ្យា ទទួលបាននិទ្ទេស A
– រូបវិទ្យា ទទួលបាននិទ្ទេស A
– គីមីវិទ្យា ទទួលបាននិទ្ទេស A
– ជីវវិទ្យា ទទួលបាននិទ្ទេស A
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស A
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស C
ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ ៩៩.៨១៥

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន​ ២២ ៣៣៨ នាក់។

រៀនស្ងាត់ៗ មិនមានអំនួត ប៉ុន្តែសមត្ថភាពមិនធម្មតា!

យុវតី ឡុង សាងរី ជាអតីតសិស្សថ្នាក់ទី១២ មកពីសាលាវេស្ទើនអន្តរជាតិនៃឆ្នាំសិក្សា២០២៤-២០២៥។ សាងរី ជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សា មិនសូវចេះលេងសើចច្រើន មិនមានអំណួត ប៉ុន្តែមានភាពងច្បាស់លាស់ក្នុងការសិក្សា។ ពេលទំនេរ សាងរី តែងតែអង្គុយអានសៀវភៅ ឬធ្វើលំហាត់ផ្សេងៗ ឬឆ្លៀតលេងហ្គេមសិក្សា😁 ដើម្បីកំសាន្តកុំឱ្យស្ត្រេសក្នុងការសិក្សា។

ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ សាងរី ធ្វើបានយ៉ាងល្អ គឺទទួលបាន៖
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេសB
– គណិតវិទ្យា ទទួលបាននិទ្ទេសB
– រូបវិទ្យា ទទួលបាននិទ្ទេសA
– គីមីវិទ្យា ទទួលបាននិទ្ទេសA
– ជីវវិទ្យា ទទួលបាននិទ្ទេសA
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេសA
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស B
ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ ៩៩.០៣៩

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន​ ២២ ៣៣៨ នាក់។

តស់ ! មកស្គាល់សិស្សនិទ្ទេស​ A ដ៏ស្រស់ស្អាតម្នាក់ ដែលតែងតែមានវត្តមានចូលរួមប្រឡងគណិតវិទ្យាវាស់ស្ទង់កម្រិតអន្តរជាតិផ្សេងៗ…

ទាំងស្អាត ឆ្លាត និងរៀនពូកែនោះគឺកញ្ញា ដា មុនីមូនិច


កញ្ញា ដា មុនីមូនិច ជាអតីតសិស្សថ្នាក់ទី១២ មកពីសាលាវេស្ទើនអន្តរជាតិ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ មូនិចជាសិស្សដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សាតាំងពីថ្នាក់ក្រោមៗមក។ ទោះបីជាមិនជាប់ឈ្មោះជាសិស្សពូកែថ្នាក់រាជធានី ឬថ្នាក់ជាតិ ប៉ុន្តែមូនិចជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើនទៀតដែលចូលចិត្តសិក្សាស្រាវជ្រាវលើមុខវិជ្ជាគណិតវិទ្យា ហើយតែងតែចូលរួមក្នុងការប្រឡងសមត្ថភាពគណិតវិទ្យាវាស់ស្ទង់កម្រិតអន្តរជាតិផ្សេងៗ ដូចជា AMO SASMO WMI AMC MOSC,… និងតែងតែទទួលមានមេដាយ រាល់ការប្រឡងផងដែរ។

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន​ ២២ ៣៣៨ នាក់។

តស់ ! មកស្គាល់សិស្សនិទ្ទេស A តែម្នាក់គត់ ដែលប្រឡងសរសេរជាភាសាអង់គ្លេស

យុវសិស្ស គួក រតនៈ ជាអតីតសិស្សថ្នាក់ទី១២ (ឆ្នាំសិក្សា២០២៤-២០២៥) មកពីសាលាវេស្ទើនអន្តរជាតិ ដែលសិក្សាជាភាសាអង់គ្លេស (លើកលែកមុខវិជ្ជាអក្សរសាស្ត្រខ្មែរ) និងជ្រើសរើសការប្រឡងដោយសរសេរជាភាសាអង់គ្លេស។ រតនៈជាសិស្សពូកែគណិតវិទ្យាមួយរូបដែលតែងតែចូលរួមប្រកួតសមត្ថភាពគណិតវិទ្យាកមកម្រិតអន្តរជាតិផ្សេងៗ ហើយតែងតែទទួលមេដាយរាល់ការប្រឡងផងដែរ។

ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២៨ សីហា ២០២៥ នេះ រតនៈទទួលបាននិទ្ទេស A ស្ទើរតែគ្រប់មុខវិជ្ជា លើកលែងតែមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ដែលបាននិទ្ទេសC ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ 98.648។

សូមបញ្ជាក់បន្ថែម ៖

ចំពោះការប្រឡងដោយជ្រើសរើសការសរសេរជាភាសាអង់គ្លេស (លើកលែងអក្សរសាស្ត្រខ្មែរ) ក្នុងឆ្នាំ២០២៥ នេះ គឺប្រឡងតែ៦មុខវិជ្ជាតែប៉ុណ្ណោះ គឺ អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា ដែលមិនមានការប្រលងមុខវិជ្ជាភាសាអង់គ្លេស ដែលជាមុខវិជ្ជាលើកទឹកចិត្តទេ។

មិនមានឈ្មោះជាសិស្សពូកែ ហើយក៏មិនធ្លាប់គិតថាខ្លួនឯងមានសមត្ថភាពខ្ពស់ ប៉ុន្តែទទួលបាននិទ្ទេសB

នោះគឺកូនសិស្សម្នាក់ឈ្មោះ ម៉ី មនោកិត្យា។

កិត្យា ជាសិស្សម្នាក់មកពីសាលាវេស្ទើនអន្តរជាតិ។ កាលពីមុនពេលចូលរៀនថ្នាក់ទី១២ កិត្យាគិតថាសមត្ថភាពរបស់គាត់អាចបានត្រឹមជាប់(E) ដោយគាត់មិនបានគិតថាខ្លួនឯងមានសមត្ថភាពពូកែនោះទេ។ ដល់ពេលចូលរៀនថ្នាក់ទី១២ កិត្យាបានខិតខំរៀនសូត្រ និងអាចធ្វើបានល្អគ្រប់មុខវិជ្ជា រហូតដល់ប្រឡងបាក់ឌុបក្នុងសម័យប្រឡង ២៨ សីហា ២០២៥ ទទួលបាននិទ្ទេស B ក្នុងលំដាប់ពិន្ទុ 92.091។

តាមពិតកិត្យាជាសិស្សដែលមានសមត្ថភាពពូកែមួយរូប ប៉ុន្តែដោយសារប្អូនមិនបានសិក្សាស្រាវជ្រាវពីថ្នាក់ក្រោមៗមក ទើបគិតថាខ្លួនឯងខ្សោយ ដល់ពេលដែលប្អូនខិតខំសិក្សាទើបដឹងថាខ្លួនឯងមិនមែនខ្សោយទេ។

ប្រហែលអាចមានកូនសិស្សជាច្រើនដែលមានសមត្ថភាពអាចរៀនពូកែ ឬអាចប្រឡងបាននិទ្ទេសល្អ ដូចកិត្យាដែរ ប៉ុន្តែមិនបានដឹងខ្លួនថាអាចធ្វើបាន ហើយអាចនឹងបោះបង់ការព្យាយាមរៀនសូត្រ។ សូមកុំបោះបង់ ហើយព្យាយាមរកចំណុចខ្សោយរបស់ខ្លួន ឬអាចពិភាក្សាជាមួយលោកគ្រូអ្នកគ្រូដើម្បីរកដំណោះស្រាយ។

ព័ត៌មានសិក្សា

ដំណឹងជ្រើសរើសគ្រូបង្រៀនបំប៉ន


🏫 សាលាបង្រៀនគួរស្ទីម- STEAM Tuition Center ត្រូវការជ្រើសរើសគ្រូបង្រៀនបន្ថែមចំនួន ៩នាក់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ ៖

  • ទូរស័ព្ទលេខ ៖ ០១០ ៤៧៣ ៦៩៦ / ០១២ ៤៧៣ ៦៩៦
  • តេឡេក្រាម ៖ https://t.me/STEAMTuitionCenter
  • Email : info@steamtuitioncenter.com
  • Website : https://steamtuitioncenter.com/
  • ទីតាំងលើ Google map : https://maps.app.goo.gl/G2VLWhnscHPnSNTV9
  • អាសយដ្ឋាន ៖ ផ្ទះលេខ 3D2 ផ្លូវលេខ ៥១៦ ភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។