
យុវសិស្ស សយ ស៊ាងលី ជាអតីតសិស្សថ្នាក់ទី១២ មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង នៃឆ្នាំសិក្សា២០២៤-២០២៥។ ស៊ាងលីជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សាតាំងពីថ្នាក់ក្រោមៗមក។ ចូលដល់ថ្នាក់ទី១២ ស៊ាងលីជ្រើសរើសការសិក្សា ថ្នាក់វិទ្យាសាស្ត្រពិត ហើយស៊ាងលី ត្រូវតែខិតខំរៀនមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ព្រោះគាត់មានគោលបំណងប្រឡងចូលរៀនជំនាញវិស្វករនៅសាលាតិចណូ។
ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ ស៊ាងលី ធ្វើបានយ៉ាងល្អ គឺ
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស B
– គណិតវិទ្យា ទទួលបាននិទ្ទេស A
– រូបវិទ្យា ទទួលបាននិទ្ទេស A
– គីមីវិទ្យា ទទួលបាននិទ្ទេស A
– ជីវវិទ្យា ទទួលបាននិទ្ទេស A
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស A
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស C
ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ ៩៩.៨១៥

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន ២២ ៣៣៨ នាក់។



Leave a comment
Comments 0