Daily Archives: 17/10/2025

តស់ ! មកស្គាល់សិស្សនិទ្ទេស A ម្នាក់ដែលមានមេដាយច្រើនក្នុងការ ប្រឡងប្រជែងផ្សេងៗ

យុវតី ណាង សុធាវីន ជាអតីតសិស្សថ្នាក់ទី១២ មកពីមកពីសាលារៀនខូលីងវូដភ្នំពេញ នៃឆ្នាំសិក្សា២០២៤-២០២៥។ សុធាវីន ជាសិស្សពូកែម្នាក់ ចាប់តាំងពីថ្នាក់ទី៩ ដល់ទី១២។ មុនរៀនថ្នាក់ទី១២ សុធាវីន រៀននៅវិទ្យាល័យ ភ្ញីមាស ដែលស្ថិតនៅក្នុងខេត្តតាកែវ។ ពេលចូលដល់ថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សុធាវីន បានផ្លាស់ការសិក្សាមករៀននៅសាលារៀនខូលីងវូដភ្នំពេញ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។ សុធាវីន ក៏នៅតែជាសិស្សពូកែប្រចាំសាលា ហើយក៏បានចូលរួមប្រឡងសិស្សពូកែថ្នាក់រាជធានីផងដែរ ប៉ុន្តែគួឱ្យសោកស្ដាយ ប្អូនមិនបានជាប់ក្នុងចំណោម៤នាក់ទេ ប៉ុន្តែប្អូនក៏មិនបានបាក់ទឹកចិត្តដែរ ហើយកាន់តែខិតខំបន្ថែមទៀត ដើម្បីត្រៀមប្រឡងប្រជែងផ្សេងៗទៀត ជាពិសេសសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ។ និយាយពីការចូលរួមក្នុងកម្មវិធីប្រឡងផ្សេងៗ ដូចជាការប្រឡងគណិតវិទ្យាវាស់ស្ទង់កម្រិតអន្តរជាតិ (AMO SASMO WMI AMC ,…) សុធាវីនតែងតែមានវត្តមានចូលរួម និងទទួលបានមេដាយមាស(Gold) ឬប្រាក់(Silver) រាល់ការប្រឡងផងដែរ។

ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ សុធាវីន ធ្វើបានយ៉ាងល្អ គឺទទួលបាន៖
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស B
– គណិតវិទ្យា ទទួលបាននិទ្ទេស A
– រូបវិទ្យា ទទួលបាននិទ្ទេស A
– គីមីវិទ្យា ទទួលបាននិទ្ទេស B
– ជីវវិទ្យា ទទួលបាននិទ្ទេស A
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស A
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស A
ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ 99.237

👉 សម្រាប់បទពិសោធន៍នៃការសិក្សា និងការប្រឡងផ្សេងៗ សុធាវីននឹងចែករំលែកនៅពេលក្រោយ

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន​ ២២ ៣៣៨ នាក់។

ទទួលបាននិទ្ទេស A មិនមែនដោយសារការអុចធូបបន់ស្រន់ ឬចៃដន្យនោះទេ ! ប៉ុន្តែជាការខិតខំសិក្សាដោយមានផែនការច្បាស់លាស់

យុវសិស្ស សយ ស៊ាងលី ជាអតីតសិស្សថ្នាក់ទី១២ មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង នៃឆ្នាំសិក្សា២០២៤-២០២៥។ ស៊ាងលីជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សាតាំងពីថ្នាក់ក្រោមៗមក។ ចូលដល់ថ្នាក់ទី១២ ស៊ាងលីជ្រើសរើសការសិក្សា ថ្នាក់វិទ្យាសាស្ត្រពិត ហើយស៊ាងលី ត្រូវតែខិតខំរៀនមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ព្រោះគាត់មានគោលបំណងប្រឡងចូលរៀនជំនាញវិស្វករនៅសាលាតិចណូ។

ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ ស៊ាងលី ធ្វើបានយ៉ាងល្អ គឺ
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស B
– គណិតវិទ្យា ទទួលបាននិទ្ទេស A
– រូបវិទ្យា ទទួលបាននិទ្ទេស A
– គីមីវិទ្យា ទទួលបាននិទ្ទេស A
– ជីវវិទ្យា ទទួលបាននិទ្ទេស A
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស A
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស C
ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ ៩៩.៨១៥

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន​ ២២ ៣៣៨ នាក់។