រៀនស្ងាត់ៗ មិនមានអំនួត ប៉ុន្តែសមត្ថភាពមិនធម្មតា!

យុវតី ឡុង សាងរី ជាអតីតសិស្សថ្នាក់ទី១២ មកពីសាលាវេស្ទើនអន្តរជាតិនៃឆ្នាំសិក្សា២០២៤-២០២៥។ សាងរី ជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សា មិនសូវចេះលេងសើចច្រើន មិនមានអំណួត ប៉ុន្តែមានភាពងច្បាស់លាស់ក្នុងការសិក្សា។ ពេលទំនេរ សាងរី តែងតែអង្គុយអានសៀវភៅ ឬធ្វើលំហាត់ផ្សេងៗ ឬឆ្លៀតលេងហ្គេមសិក្សា😁 ដើម្បីកំសាន្តកុំឱ្យស្ត្រេសក្នុងការសិក្សា។

ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ សាងរី ធ្វើបានយ៉ាងល្អ គឺទទួលបាន៖
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេសB
– គណិតវិទ្យា ទទួលបាននិទ្ទេសB
– រូបវិទ្យា ទទួលបាននិទ្ទេសA
– គីមីវិទ្យា ទទួលបាននិទ្ទេសA
– ជីវវិទ្យា ទទួលបាននិទ្ទេសA
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេសA
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស B
ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ ៩៩.០៣៩

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន​ ២២ ៣៣៨ នាក់។

Posted on 16/10/2025, in ព័ត៌មានផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a comment