Daily Archives: 09/10/2025

តស់ ! មកស្គាល់សិស្សនិទ្ទេស​ A ដ៏ស្រស់ស្អាតម្នាក់ ដែលតែងតែមានវត្តមានចូលរួមប្រឡងគណិតវិទ្យាវាស់ស្ទង់កម្រិតអន្តរជាតិផ្សេងៗ…

ទាំងស្អាត ឆ្លាត និងរៀនពូកែនោះគឺកញ្ញា ដា មុនីមូនិច


កញ្ញា ដា មុនីមូនិច ជាអតីតសិស្សថ្នាក់ទី១២ មកពីសាលាវេស្ទើនអន្តរជាតិ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ មូនិចជាសិស្សដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សាតាំងពីថ្នាក់ក្រោមៗមក។ ទោះបីជាមិនជាប់ឈ្មោះជាសិស្សពូកែថ្នាក់រាជធានី ឬថ្នាក់ជាតិ ប៉ុន្តែមូនិចជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើនទៀតដែលចូលចិត្តសិក្សាស្រាវជ្រាវលើមុខវិជ្ជាគណិតវិទ្យា ហើយតែងតែចូលរួមក្នុងការប្រឡងសមត្ថភាពគណិតវិទ្យាវាស់ស្ទង់កម្រិតអន្តរជាតិផ្សេងៗ ដូចជា AMO SASMO WMI AMC MOSC,… និងតែងតែទទួលមានមេដាយ រាល់ការប្រឡងផងដែរ។

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន​ ២២ ៣៣៨ នាក់។